ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យចិន នឹងរឹតបន្តឹងសន្តិសុខ ក្រោមមានការវាយប្រហារ ដោយហិង្សា

បរទេស៖ អាជ្ញាធរទីក្រុងប៉េកាំង យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា កំពុងតែតម្រូវឲ្យធ្វើការត្រួតពិនិត្យ សន្តិសុសកាន់តែតឹងរឹងឡើង នៅតាមមន្ទីរពេទ្យនានា ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដាតទៅ ក្នុងដំណើរឆ្លើយតបទៅនឹង ការវាយប្រហារទៅលើបុគ្គលិកពេទ្យ។

កាសែត China Daily និងទីភ្នាក់ងារសារព័ត៌មានចិនដទៃទៀត បានរាយការណ៍ថា មន្ទីរពេទ្យក្នុងរដ្ឋធានីរបស់ប្រទេសចិន នឹងត្រូវដំឡើងប្រព័ន្ធ ត្រួតពិនិត្យមើលសន្តិសុខ ដើម្បីការពារគ្រួពេទ្យនិងគិលានុប្បដ្ឋាយិកា ដែលជាគោលដៅនៃការវាយប្រហារ ធ្វើឡើងដោយអ្នកជម្ងឺ ឬក៏ដោយសមាជិក ក្រុមគ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខនៅមន្ទីរពេទ្យថ្មីនេះ គឺត្រូវបានអនុម័តកាលពីថ្ងៃអង្គារ និងតម្រូវឲ្យប្រើប្រាស់ការ ត្រួតពិនិត្យដោយកាំរស្មីអ៊ិក នៅច្រកចូលមន្ទីរពេទ្យ ហើយសមាជិកសាធារណៈណា ដែលបដិសេធមិនឲ្យធ្វើការ ត្រួតពិនិត្យសន្តិសុខនោះ នឹងត្រូវបដិសេធមិនឲ្យចូល ទៅខាងក្នុងមន្ទីរពេទ្យនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top