ព័ត៌មានអន្តរជាតិ

ឥណ្ឌារឹបអូស គ្រឿងអលង្ការតម្លៃ ១៨០លានដុល្លារ ពីឈ្មួញដែលរត់គេចខ្លួន

ញូដេលី៖ អាជ្ញាធរឥណ្ឌាបានរឹបអូសត្បូងពេជ្រ គុជ និងគ្រឿងអលង្ការប្រាក់ ដែលមានតម្លៃរាប់លានដុល្លារ ដែលជាផ្នែកមួយនៃការ ស៊ើបអង្កេតរបស់ឈ្មួញពេជ្ររត់គេចម្នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅទីក្រុងឡុងដ៍ ខណៈកំពុងប្រយុទ្ធប្រឆាំងនឹង ការធ្វើបត្យាប័នរបស់គាត់។

យោងតាមសារព័ត៌មាន Taiwan News ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយកដ្ឋានពង្រឹងច្បាប់ឥណ្ឌា ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា វត្ថុមានតម្លៃដែលរឹបអូសបានមានតម្លៃ ១៣.៥ ពាន់លានរូពី (១៨០ លានដុល្លារ) ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងរបស់ ក្រុមហ៊ុនដឹកជញ្ចូនមួយនៅហុងកុង បន្ទាប់ពីត្រូវបានយកពី ទីនោះពីទីក្រុងឌូបៃ ក្នុងឆ្នាំ ២០១៨ ។

គ្រឿងអលង្ការនិងត្បូង ទាំងនោះជារបស់លោក Nirav Modi ដែលគ្រឿងអលង្ការធ្លាប់ បានតុបតែងលំអរពីបូលីវូដ ទៅហូលីវូត និងពូរបស់គាត់ឈ្មោះ Mehul Choksi ដែលបានភៀសខ្លួនចេញពី ប្រទេសឥណ្ឌានិងកំពុងរស់នៅក្នុង Antigua ។

Nirav Modi កំពុងត្រូវបានឃុំខ្លួនដោយ គ្មានការបង់ប្រាក់ធានា។ គាត់ត្រូវបានចាប់ខ្លួនដោយ អាជ្ញាធរអង់គ្លេសកាលពីឆ្នាំមុន គឺជាងមួយឆ្នាំបន្ទាប់ពីអាជ្ញាធរឥណ្ឌា បានចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធ នឹងការបន្លំប្រាក់ធនាគារចំនួន ១,៨ ពាន់លានដុល្លារ។ គាត់បានចាកចេញពីប្រទេសនៅដើមឆ្នាំ ២០១៨ ហើយបានចាប់ផ្តើមរស់នៅទីក្រុងឡុង។

អាជ្ញាធរឥណ្ឌាបានស្វែងរក ការធ្វើបត្យាប័នរបស់គាត់ ដើម្បីប្រឈមនឹងការ កាត់ទោសដោយអះអាងថា ក្រុមហ៊ុន Nirav Modi បានគ្រប់គ្រងការលួចបន្លំ ធនាគារជាតិរបស់រដ្ឋ Punjab ដោយប្រើប្រាស់ឯកសារហិរញ្ញវត្ថុ ក្លែងក្លាយដើម្បីទទួលបានប្រាក់កម្ចី ដើម្បីទិញនិងនាំចូលគ្រឿងអលង្ការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top