ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ិកស៊ិក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥.២២២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកើនដល់១៣៩.១៩៦នាក់ និងមានអ្នកស្លាប់១៦.៤៤៨នាក់ ។
ក្រុមអាជ្ញាធរម៉ិកស៊ិក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺពិតប្រាកដ គឺមានកម្រិតខ្ពស់ជាងការរាប់ទៅទៀត ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ម៉ិកស៊ិក ជាប្រទេសឈរក្នុងលំដាប់ទី៤ នៅក្នុងចំណោមបណ្តាប្រទេសនៅអាមេរិកឡាទីន ដែលបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីប្រេស៊ីល ប៉េរូ និងឈីលី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
