ព័ត៌មានអន្តរជាតិ

ក្រុមអ្នកសេដ្ឋវិទូ ព្រមានអំពីរលកទី២ នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ខណៈទូទាំងរដ្ឋ កំពុងបើកដំណើរការឡើងវិញ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកសេដ្ឋវិទូ បានធ្វើការព្រមានទៅលើហានិភ័យដែលកើនឡើងដែលជារលកទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ខណៈដែលកំពុងធ្វើការបើកដំណើរការឡើងវិញនៅទូទាំងរដ្ឋ ។

ក្រុមអ្នកសេដ្ឋវិទូ បម្រើការងារនៅឯ Wells Fargo Securities Economics Group បានសរសេររបាយការណ៍មួយ កាលពីថ្ងៃសុក្រថា “ការបើកសេដ្ឋកិច្ចឡើងវិញ ដោយគ្មានវ៉ាក់សាំង គឺបង្ហាញឲ្យឃើញអំពីហានិភ័យផ្សេងៗ នៃរលកទី២ ដែលជាហានិភ័យទ្រង់ទ្រាយធំ នឹងជំនួសឲ្យសេដ្ឋកិច្ចឲ្យងើបឡើងវិញ” ។

នៅក្នុងរបាយការណ៍បានដាក់ថា “ទន្ទឺមនឹងនេះដែរ សហរដ្ឋអាមេរិក គឺត្រូវបានគេមើលឃើញទាំងស្រុង មានការកើនឡើងករណីឆ្លងថ្មីយឺតៗ គិតចាប់តាំងពីខែមីនា មកដល់ថ្ងៃអង្គារ ហើយសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាសម្រាប់រដ្ឋតិចសាស់ មានអ្នកឆ្លងជំងឺតែមួយថ្ងៃគត់កើនឡើងខ្ពស់បំផុត ចាប់តាំងពី មានចាប់ផ្តើមឆ្លងរាលដាលជំងឺ ។ នេះជាករណីដែលកើនឡើង ដែលជាក្តីកង្វល់សម្រាប់រលកថ្មីនៃការបិទប្រទេស” ។

លោក Joseph Brusuelas ប្រធានអ្នកសេដ្ឋវិទូ នៅក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ ឈ្មោះ RSM US LLP បានកត់សម្គាល់ថា ករណីជំងឺកូវីដ១៩ “គឺបានផ្ទុះឡើងនៅទូទាំងតំបន់ភាគខាងត្បូង និងនីរតី” ។ ជាមួយគ្នានេះដែរ ឥឡូវនេះ រដ្ឋតិចសាស់ បង្ហាញឲ្យឃើញអំពីរលកឆ្លងជំងឺដែលជាហានិភ័យធំបំផុត  និងហានិភ័យខ្ពស់គ្របដណ្តប់នៅអារីហ្ស៊ូណា  ។

លោក Brusuelas បានសរសេរកាលពីថ្ងៃសុក្រ នៅក្នុងការវិភាគមួយថា “ផ្អែកលើការបូកសរុបនៃអត្រាឆ្លងជំងឺថ្មីៗ ចំនួននៃអ្នកឆ្លងជំងឺទំនងជាជិតដល់២,២លាននាក់ ក្នុងសប្តាហ៍ទី៣នៃខែមិថុនា” ។ “ឥឡូវនេះ យើងមានក្តីបារម្ភថា រលកមួយនៃការឆ្លងជំងឺនឹងនាំមកនូវរលកទី២ដែលទាក់ទិននឹងសេដ្ឋកិច្ច” ។

លោក Maria Cosma អ្នកសេវិទូម្នាក់មកពីសមាគមអ្នកសេដ្ឋកិច្ច នៅឯ Moody’s Analytics បានព្រមានថា ករណីជាច្រើន នៅសហរដ្ឋអាមេរិក អាចកើនឡើងក្នុងកម្រិតជាតិ ហើយរដ្ឋាភិបាលក្នុងស្រុក នឹងធ្វើការណែនាំឡើងវិញអំពីការបិទប្រទេស ។

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top