នាប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុងប៉េកាំង បានឈានចូលដំណាក់កាល ជាបន្ទាន់តាមការ ជូនដំណឹងនៃសនិ្នសីទសារព័ត៌មាន ស្តីពីការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ នៃក្រុងប៉េកាំង បានឱ្យដឹងថា ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែមិថុនា ក្រុងប៉េកាំង បានរកឃើញករណីជំងឺឆ្លងថ្មី ៥១ករណី ហើយសុទ្ធតែពាក់ព័ន្ធ នឹងទីផ្សារស៊ីនហ្វាទី ។ តើទីផ្សារស៊ីនហ្វាទី ជាទីផ្សារយ៉ាងណា? ហេតុហ្វីបានជា ក្រុងប៉េកាំង ដែលមិនបានរកឃើញករណីថ្មី ក្នុងរយៈពេល ៥៦ថ្ងៃជាប់ៗបានរកឃើញ អ្នកជំងឺថ្មីទៀត នៅទីផ្សារស៊ីនហ្វាទី? តើវីរុសនៅផ្សារស៊ីនហ្វាទីមកពីណា?
ផ្សារស៊ីនហ្វាទីក្រុងប៉េកាំង ជាទីផ្សារលក់ដុំកសិផល ដែលមានទ្រង់ទ្រាយលក់ដូរធំជាងគេ នៅទ្វីបអាស៊ីដែលមានទំហំផ្ទៃដី ១១២ម៉ឺនម៉ែត្រក្រឡា ក្នុងទីផ្សារនេះ មានបុគ្គលិកគ្រប់គ្រងជាង ១៥០០នាក់ មានស្តង់លក់ដូរជាង ២០០០កន្លែង ។ ជារៀងរាល់ថ្ងៃបរិមាណ ដឹកជញ្ជូនបន្លែបន្កាគឺ ១៨០០០ តោន និងផ្លែឈើ ២ម៉ឺនតោន ។ ជារៀងរាល់ថ្ងៃផ្លែឈើ បន្លែបន្កា សាច់ ត្រី ពងនិងគ្រឿងសមុទ្រ ដែលអ្នកក្រុងប៉េកាំង បានទិញនៅទីផ្សារ មាន ៨០ភាគរយ គឺមកពីទីផ្សារស៊ីនហ្វាទី ។
ទាក់ទិននឹងបញ្ហាថា ហេតុអ្វីបានជាករណីជំងឺឆ្លង បានរកឃើញនៅទីផ្សារស៊ីនហ្វាទី លោក Wu Zunyou អ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លង នៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៃប្រទេសចិន បានថ្លែងថា នេះប្រហែលដោយមក ពីបរិស្ថាន ទីផ្សារលក់ដុំ និងបរិមាណមនុស្សចេញចូល ។ ពោលគឺទីមួយ៖ សីតុណ្ហភាពកាន់តែទាប នោះវីរុសអាចរស់កាន់តែយូរ ។ នៅទីផ្សារលក់ដុំមានគ្រឿងសមុទ្រ ជាច្រើនសុទ្ធតែជា ចំណីអាហារក្លាស្សេក្នុងបរិស្ថាន បែបនេះវីរុសអាចរស់ ក្នុងរយៈពេលយូរ ហើយក៏កាន់តែមានលទ្ធភាព ឆ្លងទៅមនុស្ស ។ ទីពីរជារៀងរាល់ថ្ងៃ មានមនុស្សយ៉ាងច្រើន ចេញចូលទីផ្សារលក់ដុំ បើសិនជាមានមនុស្សម្នាក់ ផ្ទុកវីរុសនោះពេលគាត់ ចូលទីផ្សារ នឹងបណ្តាលឱ្យជំងឺរីករាលដាល ក្នុងទីផ្សារ ។ សភាពការណ៍ទាំងពីរនេះ សុទ្ធតែមានលទ្ធភាពកើតឡើង ។ ប៉ុន្តែមជ្ឈមណ្ឌលគ្រង់គ្រង ជំងឺនៃក្រុងប៉េកាំង បានអះអាងថា ឆ្លងតាមរយៈការពិនិត្យ ពីលំដាប់ហ្សែនបានរកឃើញថា វីរុសនេះ មកពីទ្វីបអ៊ឺរ៉ប ហើយធ្វើសេចក្តីសន្និដានជា ជំហានដំបូងថា វីរុសដែលរកឃើញនៅក្រុងប៉េកាំង លើកនេះ ជាវីរុសនាំចូល ។
ទាក់ទិននឹងករណីជំងឺឆ្លង នៅក្រុងប៉េកាំងលើកនេះ មានមនុស្សជាច្រើនមាន ចិត្តតានតឹងណាស់នេះ អាច យោគយល់បានទាំងស្រុង ប៉ុន្តែមិនបាច់ ភ័យខ្លាចទេ ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហាន ក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ! ទាក់ទិងនឹងជំងឺឆ្លងលើកនេះ ក្រុងប៉េកាំងបានចាត់វិធានការណ៍ យ៉ាងដាច់ម៉ាត់ បានចាប់ផ្តើមយន្តការសង្គ្រាម នៅខណ្ឌ Fengtai ដែលនៃទីផ្សារស៊ីនហ្វាទីស្ថិត នៅ បានបង្កើតបញ្ជាការដ្ឋាន នៅកន្លែង កើតហេតុ ព្រមទាំងបានធ្វើ ការគ្រប់គ្រងបំបិទ នៅទីផ្សារស៊ីនហ្វាទី និងសហគមន៍ស្នាក់នៅនៅជុំវិញ ។ ជឿជាក់ថា ក្រុងប៉េកាំង ពិតជានឹងទប់ស្កាត់ មធ្យោបាយចម្លងជំងឺ ក៏ដូចជា ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងជាមិនខាន ៕