Covid-19

ប្រធានាធិបតីបារាំង ប្រកាសអំពី “ជ័យជម្នះលើកដំបូង” ទៅលើជំងឺឆ្លងបង្កដោយវីរុសកូរ៉ូណា

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានគូសបញ្ជាក់នៅលើកញ្ចក់ ទូរទស្សន៍ដល់ជនរួមជាតិ ដោយបានប្រកាសអំពី “ជ័យជម្នះលើកដំបូង” ទៅលើជំងឺឆ្លងបង្កដោយវីរុសកូរ៉ូណា ដោយប្រកាសថា បានវិលត្រឡប់ទៅលើសភាព ដើមវិញចាប់ពីថ្ងៃចន្ទ នៅទូទាំងប្រទេសបារាំង លើកលែងតែតំបន់ ឆ្លងកាត់សមុទ្រប៉ុណ្ណោះ ។

លោក Macron បានថ្លែងថា “ចាប់ពីថ្ងៃស្អែក” យើងនឹងអាចវិលទៅរកទំព័រថ្មីនៃវិបត្តិ យើងទើបតែបានធូរស្បើយជា បណ្តើរៗ ។ “ជំហានថ្មី ដែលបើកឡើងវិញចាប់ពីថ្ងៃស្អែក នឹងពន្លឿនដល់ការជាសះស្បើយពីជំងឺ” ។

គាត់បានបន្ថែមថា “ដូចេ្នះ យើងនឹងអាចទទួលបាន ក្តីសប្បាយរីករាយឡើងវិញទាំងអស់គ្នា ហើយទៅធ្វើការងារ ពេញលេញឡើងវិញដែរ ថែមទាំងរីករាយទៀតផង ដើម្បីធ្វើការងារដាំដុះរបស់ពួកយើង ។ យើងនឹងរកបានមកវិញសិល្បៈ នៃការរស់នៅរបស់យើង ភាពសប្បាយរីករាយដែលជា សេរីភាពរបស់យើង” ។

គិតចាប់ពីថ្ងៃចន្ទ បណ្តាអ្នកដំណើរមកពីតំបន់អឺរ៉ុប នឹងអាចចូលមកក្នុងទឹកដីបារំាង ដោយមិនមានការរឹតត្បិតឡើយ ទន្ទឹមនឹងនេះដែរ អ្នកទាំងនោះដែលមកពី បណ្តាប្រទេសក្រៅពីតំបន់ Schengen នឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី១ កក្កដា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top