វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានលើកឡើងថា សហរដ្ឋអាមេរិក ប្តេជ្ញាធានានូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរីនិងបើកចមហរ ចំពេលមានបញ្ហាប្រឈម ដែលបង្កឡើងដោយប្រទេសចិន ក្នុងនោះកូរ៉េខាងត្បូង ជាប្រទេសសំខាន់មួយ។
នៅក្នុងគំនិតយោបល់មួយ របស់កាសែត The Straits Times នៅប្រទេសសិង្ហបុរីលោក Esper បានសង្ខេបពីវឌ្ឍនភាព ដែលនាយកដ្ឋានរបស់លោក បានធ្វើក្នុងឆ្នាំ ចាប់តាំងពីបានចេញផ្សាយរបាយការណ៍យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក។
នៅទូទាំងសសរស្តម្ភទាំងបី នៃការត្រៀមរៀបចំ ពង្រឹងភាពជាដៃគូ និងលើកកម្ពស់តំបន់ ដែលមានបណ្តាញទំនាក់ទំនងកាន់តែច្រើន លោកបានលើកឡើងថា នាយកដ្ឋាន បានធ្វើឱ្យប្រសើរឡើងដោយមានការងារជាច្រើនទៀត ដែលត្រូវធ្វើ៕
ដោយ ឈូក បូរ៉ា
