ព័ត៌មានអន្តរជាតិ

ការគំរាមកំហែង របស់កូរ៉េខាងជើង មានបំណងចង់សាកល្បងទំហំ នៃសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង-អាមេរិក

វ៉ាស៊ីនតោន៖ ការគំរាមកំហែងថ្មីៗ របស់កូរ៉េខាងជើង ប្រឆាំងនឹងកូរ៉េខាងត្បូង លេចឡើងក្នុងគោលបំណង ដើម្បីសាកល្បងសម្ព័ន្ធកូរ៉េខាងត្បូង – អាមេរិក ក្នុងនោះអតីតមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់​ បានលើកឡើងថា ​សម្ព័ន្ធភាព និងចន្លោះប្រហោងបន្ថែមទៀត រវាងសម្ព័ន្ធមិត្ត។

ប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាមួយនឹងការគំរាមកំហែងជាបន្តបន្ទាប់ ដើម្បីកាត់ផ្តាច់រាល់ បណ្តាញទំនាក់ទំនងអន្តរកូរ៉េ ហើយថែមទាំងចាត់វិធានការយោធាទៅលើការបង្ហោះរបស់សកម្មជននៃ ខិត្តប័ណ្ណប្រឆាំងនឹងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។

លោក Christopher Hill អតីតជំនួយការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកលើងថា “ខ្ញុំគិតថាក្នុងអ្វីដែលយើង បានឃើញពីប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ដែលហាក់ដូចជាត្រូវបាន ដឹកនាំយ៉ាងខ្លាំងនៅសាធារណរដ្ឋកូរ៉េ និងបានដឹកនាំ នៅរដ្ឋបាលលោក មូន ជេអ៊ីន”។

លោកបន្ដថា “ការខិតខំប្រឹងប្រែងដើម្បីមើលថា តើសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ស្ថិតនៅឆ្ងាយប៉ុនណារវាងភាគីទាំងពីរ ហើយខ្ញុំគិតថាវាជាការ សាកល្បងនៃសម្ព័ន្ធភាព នៃប្រទេសទាំងពីរ”៕

ដោយ ឈូក បូរ៉ា

To Top