ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ក្រុង​ប៉េកាំង​ ឈាន​ចូល ​គ្រា​អាសន្ន

សនិ្នសីទ​សាព័ត៌មាន​ ស្តីពី​ការងារ​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​កូវីដ​១៩ ​នៃ​ក្រុង​ប៉េកាំង ដែល​បើក​ធ្វើ​នៅ​​យប់​ថ្ងៃទី១៦ ខែ​មិថុនា​បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃទី១៦ ខែ​មិថុនា​តទៅ​ នឹងលើកខ្ពស់​កម្រិត​ប្រតិកម្ម សុខាភិបាល​សាធារណៈជា​បន្ទាន់ នៃ​ក្រុង​ប៉េកាំង​ពីថ្នាក់​ទី៣​ដល់​ថ្នាក់​ទី​២ ប្រការ​នេះ​បាន​បង្ហញ​ថា ​ក្រុង​ប៉េកាំង​បាន​ឈាន ​ចូល​គ្រា​អាសន្ន ។

ដោយមក​ពី​អ្នក​ជំងឺ​កូវីដ​១៩​ ដែល​បាន​រក​ឃើញ​នៅ​ក្រុង​ប៉េកាំង ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​សុទ្ធតែ​ពាក់​ព័្ធ​នឹង​ទីផ្សារ​ស៊ីនហ្វាទី ដូច្នេះ​ហើយ​បាន​ជា​រដ្ឋបាល​ ក្រុង​ប៉េកាំង​បាន​​ចំណាត់​​ការ​គ្រប់​គ្រង ​ដោយ​បំបិទ​ភ្លាម​ចំពោះ​ទីផ្សារ​ស៊ីនហ្វាទី​ និង​សហគមន៍​​ពាក់​ព័ន្ធនៅជុំវិញ បាន​ធ្វើ​តេស្ត​រក​វីរុស​ចំពោះ​អ្នក​ក្រុង​ចំនួន ​៩​ម៉ឺន​នាក់ ព្រម​ទាំង​បាន​កំចាត់​មេរោគនៅ​បរិវេណ​សហគមន៍​ផងដែរ ។ ព្រម​ជា​មួយ​គ្នា​នេះ ក្រុង​ប៉េកាំង​បាន​កំចាត់​មេរោគ​ នៅ​ទីផ្សារ​លក់​កសិផលចំនួន ​២៧៦កន្លែង​ និង​ភោជ្ជនីយដ្ឋាន​ចំនួន​ ៣៣១៧៣កន្លែង បច្ចុប្បន្ន ទីផ្សារ​លក់​ដូរ​កសិផល​ផ្សេង​ទៀត​ និង​មុខ​របរភោជ្ជនីយដ្ឋាន​បាន​ធ្វើ​អាជីវកម្ម​ឡើង​វិញ ​ជាប្រក្រតី​ហើយ ។

ក្រៅពីនេះ ក្រុង​ប៉េកាំង​បាន​បង្កើន​វិធានការ​បង្ការ ​និង​គ្រប់គ្រង​មួយ​ចំនួន​លើ​វិស័យ​ ការ​ធ្វើ​ដំណើរ ការ​ចូល​រៀន​និង​ប្រកបការងារ​ជា​ដើម ដូចជា​ត្រួត​ពិនិត្យ ​និងបង្ការ​រោគយ៉ាងតឹង​រ៉ឹង​ចំពោះ​ចំណីអាហារ​ នាំ​ចូលពី​បរទេស ហាម​មិន​ឱ្យ​អ្នក​ក្រុង​ដែល​ស្នាក់នៅ ​សហគមន៍​មានហានិភ័យខ្ពស់ ​និង​មធ្យម​ឬពាក់ព័ន្ធ​នឹង​ទីផ្សារ​ស៊ីនហ្វាទី​ ចេញ​ពី​ក្រុង​ប៉េកាំង រៀបចំឡើងវិញ​នូវ​​ ការ​គ្រប់គ្រង​ចេញ​ចូល​ នៅ​សហគមន៍​ទាំង​អស់ រៀបចំឡើងវិញ​នូវ​ ​ការ​រៀន​តាម​បណ្តាញ​អ៊ីនធឺណែត របស់សិស្សានុសិស្ស និស្សិត​សកលវិទ្យាល័យ​បញ្ឈប់​ ការត្រឡប់​ទៅសាលា​វិញ លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ក្រុងធ្វើ​ការងារ​​ក្នុង​ផ្ទះ​ ហើយ​និង​រក្សា​គម្លាត​ក្នុង​ទំនាក់​ទំនង​ សង្គម​​លើស​ពី​មួយ​ម៉ែត្រ​ជាដើម ។

ដើម្បីធានា​ជាក់លាក់​ដល់ សុវត្ថិភាព​អាយុជីវិត​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ធានាជាក់លាក់​ដល់​សុវត្ថិភាព ​នៃ​រដ្ឋធានី​ក្រុងប៉េកាំង រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​ចាត់​វិធានការ​ដាច់ខាត​បំផុត​និង​តឹងរ៉ឹង​បំផុត ។ ​​ពិត​មែន​តែបើ​ធៀន​នឹង តួលេខករណី​ថ្មី​​រាប់​រយ ​ឬ​រាប់ពាន់ករណី​​ដែល​ ប្រទេស​ផ្សេងទៀតបាន ​​រាយការណ៍​ជា​រៀង​រាល់​ថ្ងៃ តួលេខករណី​ថ្មី​នៃ​ក្រុង​ប៉េកាំង​មិន​សូវច្រើននោះទេ ប៉ុន្តែ​ការ​ផ្ទុះ​ករណី​ជា​ថ្មីឡើង​វិញ​នៅ​ក្រុង​ប៉េកាំង​ ធ្វើ​ឱ្យ​យើង​កាន់​តែ​យល់​ដឹង ​ពី​លក្ខណៈ​ស្មុគ​ស្មាញ​ ​ភាពលំបាក​លំបិន​ និង​រយៈ​ពេល​យូរ​នៃ​ការងារ​បង្ការ​និង​គ្រប់​គ្រងជំងឺ​ឆ្លង ដូច្នេះហើយ​បាន​ជា មនុស្សយើង​គ្រប់​រូប​ត្រូវ​គោរព ​វិធានការ​បង្ការ​ និង​គ្រប់គ្រង​យ៉ាង​ម៉ឹងម៉ាត់ ហើយ​ជឿជាក់​ថា ក្រុងប៉េកាំង​ពិត​ជា​នឹង​ទប់​ស្កាត់​ការ​រីករាល​ដាល​ ជំងឺ​ឆ្លង​ក្នុង​ពេល​ឆាប់ៗ ​ក៏​ដូច​ជា​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ដោយ​ ប្រាកដប្រជាផងដែរ !

To Top