ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កាត់ផ្តើមអគ្គិសនីអគារ នៅព្រំដែនដែលកូរ៉េខាងជើង បំផ្ទុះចោល

បរទេស៖ ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា អគ្គិសនីដែលផ្គត់ផ្គង់ ពីប្រទេសកូរ៉េខាងត្បូង ទៅប្រទេសកូរ៉េខាងជើង ទើបត្រូវបានកាត់ផ្តាច់ ចាប់តាំងពីមានការបំផ្ទុះ ការិយាល័យអន្តរទំនាក់ទំនងកូរ៉េ ស្ថិតនៅក្នុងទីក្រុងព្រំដែន Kaesong។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ការផ្គត់ផ្គង់អគ្គិសនីនោះ ត្រូវបានកាត់ផ្តាច់នៅម៉ោង ៣និង៤០នាទីរសៀល បន្ទាប់ពីមានការបំផ្ទុះចោលអគារ នៅម៉ោងប្រហែល ២និង៥០នាទីរសៀលមក។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោកស្រី គីម យូជុង បានគម្រាមចាត់វិធានការ សម្រាប់រយៈពេលជាច្រើនឆ្នាំ ទន្ទឹងនឹងការថ្កោលទោស ជនផ្តាច់ខ្លួនកូរ៉េខាងជើង នៅកូរ៉េខាងត្បូង និងការបញ្ជូនលិខិតប័ណ្ណឆ្លងព្រំដែន បង្កឲ្យមានភាពតានតឹងកើនឡើង ហើយនៅសប្ដាហ៍មុន កូរ៉េខាងត្បូងបានឆ្លើយតបវិញ ដោយដាក់បម្រាមលើការបញ្ជូល លិខិតឆ្លងដែននោះផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top