វ៉ាស៊ីនតោន៖ ប្រេសិតនុយក្លេអ៊ែរ កំពូលរបស់ ប្រទេសកូរ៉េខាងត្បូង បានមកដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយ មន្រ្តីសហរដ្ឋអាមេរិក នៅពេលដែលប្រទេសកូរ៉េខាងជើង បាននិងកំពុងបង្កើន ភាពតានតឹង ជាមួយនឹងសកម្មភាព ខឹងសម្បារ ជាបន្តបន្ទាប់ប្រឆាំង នឹងទីក្រុងសេអ៊ូល រួមទាំងការបំផ្ទុះការិយាល័យទំនាក់ទំនង អន្តរកូរ៉េចោលទៀតផង។
លោក Lee Do-hoon តំណាងពិសេសសម្រាប់ កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ត្រូវបានគេមើលឃើញថា បានមកដល់អាកាសយានដ្ឋាន អន្តរជាតិឌុល ក្នុងការចាក់ផ្សាយដោយទូរទស្សន៍កូរ៉េ KBS ។
ដំណើរទស្សនកិច្ច របស់លោកមិនត្រូវបាន គេប្រកាសឲ្យដឹងនោះទេ ដែលនាំឱ្យមានការសន្និដ្ឋានថា លោកប្រហែលជាត្រូវបានគេបញ្ជូន ជាបេសកជនពិសេស ដោយការិយាល័យប្រធានាធិបតី Cheong Wa Dae ៕
ដោយ ឈូក បូរ៉ា
