កង់បេរ៉ា៖ ប្រទេសអូស្រ្តាលី និងអង់គ្លេស បានចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) នេះបើយោងតាមរដ្ឋាភិបាលអូស្រ្តាលី។
នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃពុធ លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី បានលើកឡើងថា លោកមានសេចក្តីរីករាយ ដែលបានចូលរួម ជាមួយសមភាគីអង់គ្លេស លោក Boris Johnson ក្នុងការអបអរសាទរ ការចាប់ផ្តើមនៃ “ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដ៏ទូលំទូលាយមួយ” ។
លោក Morrison បានលើកឡើងថា “នៅពេលយើងងើបឡើងវិញ នៅពេលយើងកសាងត្រឡប់មកវិញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ យើងមានឱកាសដ៏អស្ចារ្យ ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា