ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសអាមេរិក ថារំលោភសិទ្ធិមនុស្ស

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក គឺបានបំពានសិទិ្ធមនុស្ស ស្របពេលមានការតវ៉ា បញ្ហាជីវិតស្បែកខ្មៅ នៅជុំវិញពិភពលោក ក្រោយមានការស្លាប់បុរសស្បែកខ្មៅ ដែលកំពុងតែកើតមាន គឺលោក George Floyd និងលោក Rayshard Brooks។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា ការរើសអើងពូជសាសន៍ នៅសហរដ្ឋអាមេរិក បង្ហាញឲ្យឃើញស្ថានភាពដ៏អាក្រក់ របស់មហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុត លើពិភពលោកនេះ ស្របពេលដែលរដ្ឋាភិបាលអាមេរិក មានបញ្ហាទាក់ទង នឹងរឿងសិទ្ធិមនុស្ស របស់ប្រទេសដទៃ។

កាសែត KCNA ដដែលនេះ បាននិយាយបន្តទៀតដូច្នេះថា “ ទង្វើរើសអើងពូជសាសន៍ បានកើតមាននៅសហរដ្ឋអាមេរិក ហើយការរិះគន់ និងការថ្កោលទោស របស់សហគមន៍អន្តរជាតិ គឺកំពុងតែបង្ហាញឲ្យឃើញ ពីការរំលោភបំពានសិទ្ធិមនុស្សដ៏រលួយ គឺសហរដ្ឋអាមេរិក”៕ ប្រែសម្រួល៖ប៉ាងកុង

To Top