ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ទាំងអស់របស់ G7 អំពាវនាវចិនកុំរឹតបន្តឹង ច្បាប់លើសន្តិសុខ របស់ក្រុងហុងកុង

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ រវាងរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសសមាជិក G7 ទាំងអស់បានធ្វើការអំពាវនាវចំៗ ទៅលើរដ្ឋាភិបាលនៃ ទីក្រុងប៉េកាំងក្នុងការសម្រេចចិត្តឡើងវិញ អំពីគោលបំណងក្នុងការរឹតបន្តឹង ទៅលើច្បាប់សន្តិសុខ របស់ក្រុងហុងកុង។

រដ្ឋមន្ត្រីការបរទេសដែលមាន ដូចជាប្រទេសសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស ព្រមទាំងអ្នកតំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុបផង បាននិយាយថា សេចក្តីព្រាងច្បាប់ របស់ប្រទេសចិន គឺនឹងអាចប្រឈមមុខទៅនឹង ការប្រថុយប្រថានខ្លាំងមែនទែន ព្រោះថាប្រព័ន្ធច្បាប់២ នឹងត្រូវអនុវត្តទៅលើតំបន់តែមួយ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតបែបនេះទៀតថា ពួកយើងអំពាវនាវយ់ាងខ្លាំងក្លាថា រដ្ឋាភិបាលនៃប្រទេសចិន គួរតែធ្វើការពិចារណាឡងវិញ សាជាថ្មីមុនការដាក់សេចក្តីពង្រាងច្បាប់នេះ ទៅជាការអនុម័តជាផ្លូវការ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×