ព័ត៌មានអន្តរជាតិ

នាយកដ្ឋមន្រ្តីឥណ្ឌា កោះហៅបក្សនយោបាយទាំងអស់ មកពិភាក្សាគ្នា ជុំវិញភាពតានតឹង នៅព្រំដែនជាមួយចិន

ញូដេលី៖ ការប្រជុំរបស់គណបក្ស ទាំងអស់នៅឥណ្ឌា ត្រូវបានកោះហៅដោយ នាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីស្ថានភាព នៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន បានចាប់ផ្តើមកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន THE TIME OF INDIA ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រជុំជាក់ស្តែងដែល ក្នុងនោះលោកម៉ូឌី និងមេដឹកនាំនៃគណបក្សធំៗជាច្រើន នឹងចែករំលែកទស្សនៈ របស់ពួកគេតាមរយៈសន្និសីទវីដេអូ បានកើតឡើងបន្ទាប់ពីកងទ័ពឥណ្ឌា ២០នាក់ រួមទាំងវរសេនីយ៍ឯកម្នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា យ៉ាងសាហាវជាមួយកងទ័ពចិន នៅជ្រលងភ្នំ ហ្គាវ៉ាន់នៅតំបន់ Ladakh។

ប្រធានគណបក្ស នយោបាយផ្សេងៗរួមមាន គណបក្ស BJP, Congress, TMC, AIADMK, DMK, TRS, JD(U), BJD, LJP, BSP, SP, Shiv Sena and NCP ស្ថិតក្នុងចំណោមបក្សជាច្រើនទៀត បានចូលរួមកិច្ចប្រជុំសំខាន់នោះ។

គណបក្សប្រឆាំងរួមទាំងសភាផងដែរ បានស្នើរដ្ឋាភិបាលឱ្យមាន តម្លាភាពអំពីស្ថានភាពនៅតាមព្រំដែន និងបានរិះគន់ចំពោះការ ដោះស្រាយបញ្ហានេះផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top