ព័ត៌មានអន្តរជាតិ

រថក្រោះ T-54M, T-90S, T-90SK ជារថក្រោះចម្បាំងខ្លាំង និងទំនើបបំផុត របស់កងទ័ពវៀតណាម

បរទេស៖ យោងតាមទំព័រហ្វេសប៊ុករបស់ VietDefense បានឲ្យដឹងថា រថក្រោះប្រភេទ T-54M និង T-90S / SK គឺជារថក្រោះចម្បាំងសំខាន់ និងទំនើបបំផុតចំនួន ២ គ្រឿងដែលបម្រើ ក្នុងជួរកងទ័ពរបស់កងកម្លាំងជើងគោកប្រជាជនវៀតណាម (PAVN)។ ដោយបានទៅដល់គោលដៅនៅចុងឆ្នាំ ២០១៨ ភាគច្រើននៃរថក្រោះធុន T-៩០ ត្រូវបានដំណើរការដោយកងពលតូចរថក្រោះលេខ 201 របស់កងទ័ពជើងគោកប្រជាជនវៀតណាម។

យោងតាមគេហទំព័រ  Army Recognition ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនរថក្រោះ T-54Ms ឬ ក្រុមពួកគេដែលកំពុងបម្រើក្នុងកងទ័ព គឺមិនត្រូវបានបង្ហាញជាសាធារណៈទេ ទោះបីជាវាគួរឱ្យកត់សម្គាល់ថាដំណើរការនេះបានបន្តអស់រយៈពេលពីរបីឆ្នាំមកហើយក៏ដោយ។ ទោះបីជាមានការផ្អាកតិចតួចនៅក្នុងដំណើរការធ្វើឱ្យប្រសើរ ដោយសារមេរោគ Covid-19 និងការផ្លាស់ប្តូរថវិកាក៏ដោយ ក៏រោងចក្រ Z153 បានបន្តកម្មវិធីធ្វើទំនើបកម្ម។ ឧទាហរណ៍ថ្មីបំផុតគឺ T-54M ដែលមិនមានលេខ និងមិនលាបពណ៌ ដែលត្រូវបានគេប្រទះឃើញវិលត្រឡប់មក រោងចក្រ Z153 វិញបន្ទាប់ពីការសាកល្បងនៅទីលានមួយថ្ងៃ។

កាលពីខែមេសាឆ្នាំ ២០១៨ PAVN បានធ្វើបច្ចុប្បន្នភាពរថក្រោះ ប្រភេទ T-54/55 ទៅនឹងស្តង់ដារ T-54M3 ។ កងទ័ពវៀតណាមបានបើកកម្មវិធីធ្វើឱ្យប្រសើរឡើងនូវរថក្រោះ T-54/55 របស់ខ្លួន។ លោកបន្ថែមថា រថក្រោះ“ រាប់សិបគ្រឿង” នឹងត្រូវកែប្រែ។ ការធ្វើទំនើបកម្មនៃកងទាំងមូលនៃ T-54/55 MBTs គឺមិនទំនងដោយសារតែឧបសគ្គហិរញ្ញវត្ថុនោះឡើយ។ 

រថក្រោះប្រភេទ T-54M3 ត្រូវបានបំពាក់ជាមួយនឹងគ្រឿងសឹក រំសេវផ្ទុះ Super Blazer បន្ថែមដែលការពារតួ និងផ្នែកផ្សេងទៀត។ រថក្រោះមានបំពាក់កាំភ្លើងសរីរាង្គ D-10T2S ប្រវែង ១០០ មីល្លីម៉ែត្រ។ ចំណែករថក្រោះប្រភេទ T-54M3 ក៏ទទួលបានប្រព័ន្ធមើលឃើញថ្មីមួយដែលមានឆានែលប្រព័ន្ធរលក អ៊ីនហ្វ្រា និងឧបករណ៍ឧតុនិយម។ ឈុតយុទ្ធភ័ណ្ឌរបស់រថក្រោះត្រូវបានបំពេញបន្ថែមដោយកាំភ្លើងត្បាល់ ៦០ មីល្លីម៉ែត្រដែលបានតំឡើងនៅផ្នែកខាងឆ្វេងនៃប៉មខាងលើ។ កាំភ្លើងប្រឆាំងយន្ដហោះធុនធ្ងន់ប្រភេទ DShKM ប្រវែង ១២,៧ មីល្លីម៉ែត្រក៏ត្រូវបានរក្សាទុកដែរ។ សមាសធាតុថ្មីទាំងអស់នៃរថក្រោះ T-54M3 ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Rafael របស់ប្រទេស អ៊ីស្រាអែល។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់សាជីវកម្ម ostec`s Uralvagonzavod ដែលជាក្រុមហ៊ុនផលិតឈ្មោះ MBTs , កិច្ចសន្យាជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់រថក្រោះប្រភេទ T-90S and T-90SK ចំនួន ៦៤គ្រឿង ដែល MBTs បានចុះហត្ថលេខានៅឆ្នាំ ២០១៦ ។ សាធារណរដ្ឋសង្គមនិយមវៀតណាម (SRV) ត្រូវបានគេរាយការណ៍ថា បានទទួលរថក្រោះប្រភេទ MBTs ចំនួន ៣២ គ្រឿង ជាលើកដំបូងនៅចុងខែធ្នូ។ 

បច្ចុប្បន្ន PAVN មានប្រតិបត្តិការរថក្រោះធុន T-90S, Type 59, T-54/55 (រួមមាន T-54M), T-62, PT-76B, និងថែមទាំងរថក្រោះប្រើនៅសង្គ្រាមលោកលើកទី២ WW2-era T-34 ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top