វ៉ាស៊ីនតោន៖ ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្របន្ទាប់ពីបានជួប ជាមួយមន្រ្តីសហរដ្ឋអាមេរិក ចំពេលដែលការគំរាមកំហែងរបស់កូរ៉េខាងជើង ក្នុងការចាប់ផ្តើមសកម្មភាពយោធាលើទីក្រុងសេអ៊ូល។
លោក Lee Do-hoon អ្នកតំណាងពិសេសសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ បានឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិឌុល នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ៣ ថ្ងៃដែលមិនបានប្រកាសទុកមុន នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
ជួបជាមួយអ្នកយកព័ត៌មាននៅឯព្រលានយន្តហោះលោក បានបដិសេធមិនឆ្លើយសំណួរណាមួយ ស្តីពីអ្វីដែលលោកបានពិភាក្សា ជាមួយសមភាគីអាមេរិករបស់លោក គឺអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Stephen Biegun ឬអ្វីដែលពួកគេបានយល់ព្រមធ្វើទៅមុខទនោះទេ៕
ដោយ ឈូក បូរ៉ា
