បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងសសៅរ៍ទី២០ ខែមិថុនានេះបានឲ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF នឹងត្រៀមបញ្ចេញហិរញ្ញវត្ថុបន្ទាប់មួយសម្រាប់ប្រទេសចំនួន៧០ ដែលកំពុងរងគ្រោះដោយសារតែកូវីដ១៩។
អ្នកនាំពាក្យរបស់ IMF លោក Gerry Rice ដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថានៅថ្ងៃសុក្រនេះមូលនិធិនឹងធ្វើការប្រកាសប្រទេសទាំង៧០ ដែលនឹងអាចទទួលបានកញ្ចប់ហិរញ្ញវត្ថុ បន្ទាប់របស់ IMF ដែលមានទំហំរហូតទៅដល់២៥ពាន់ប៊ីលានដុល្លារ។
លោកបានបញ្ជាក់ថាកញ្ចប់ហិរញ្ញវត្ថុ បន្ទាន់នេះមានលក្ខណៈពិសេសខុស ពីកំចីហិរញ្ញវត្ថុធម្មតាដោយប្រទេសទាំងនោះ នឹងអាចទទួលបានវាក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការប្រកាស ហើយវានឹងត្រូវយកទៅចំណាយការងារជាច្រើន ដូចជាប្រាក់ខែលើសេវាសុខាភិបាលប្រាក់ខែ បុគ្គលិកឧបករណីព្រមទាំងបរិក្ខាពេទ្យផងដែរ៕
ប្រែសម្រួល៖ស៊ុនលី