ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវថ្មី គួរឲ្យភ្ញាក់ផ្អើល៖ កូវីដ១៩ចាប់ផ្តើមឆ្លង នៅអ៊ីតាលីតាំងតែពីខែធ្នូ

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា មានការអះអាងបញ្ជាក់សាជាថ្មីមួយថាវត្តមាន របស់វិរុសឆ្លងកូវីដ១៩ គឺបានចាប់ផ្តើមឆ្លងនៅក្នុងប្រទេសអ៊ីតាលី តាំងតែពីខែធ្នូមកម្ល៉េះ។

អ្នកវិទ្យាសាស្ត្រជនជាតិអ៊ីតាលី បាននាំគ្នាអះអាងថាពួកគេបានប្រមូលយក សំណាកជាទឹកសំអុយដែលមានប្រភពមកពីទីក្រុងចំនួន នៅក្នុងប្រទេសហើយបានរកឃើញថាវាមានផ្ទុកទៅដោយវិរុសកូវីដ១៩នេះ ដែលមានអាយុកាលតាំងតែពីខែធ្នូមកម្ល៉េះហើយពោលគឺវាមានរយៈពេលយូរមែនទែន មុនពេលដែលប្រទេសអ៊ីតាលីបានប្រកាសពីករណីឆ្លងជាលើកដំបូង។

ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីវិទ្យាសា្ថនជាតិ ស្រាវជ្រាវសុខាភិបាល ISSបានប្រកាសថាទឹកសំអុយដែលមានប្រភព មកពីទីក្រុងMilan និងទីក្រុង Turin គឺជាទឹកដែលមានផ្ទុកវិរុសកូវីដ១៩ ដែលមានអាយុកាលតាំងតែពីថ្ងៃទី១៨ខែធ្នូមកម្ល៉េះ។

គួរឲ្យដឹងដែរថាប្រទេសចិន បានប្រកាសអំពីវត្តមានរបស់ករណីដំបូងបង្អស់នៃកូវីដ១៩របស់ខ្លួនតាំងតែពីចុងខែធ្នូខណៈដែលអ៊ីតាលី បានប្រកាសករណីដំបូងរបស់ខ្លួននៅពាក់កណ្តាលខែកុម្ភៈ៕

ប្រែសម្រួល៖ស៊ុនលី

To Top