ព័ត៌មានអន្តរជាតិ

អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦២នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអ៊ីតាលី  មានចំនួន២៦២នាក់ ដែលបានកើនឡើងពី២៥២នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រ ប៉ុន្តែទាបជាងថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងជំងឺចំនួន៣៣៣នាក់ ។

សរុបអ្នកឆ្លងជំងឺធ្ងន់ធ្ងរ បានថយចុះចំនួន២១២១២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

សរុបអ្នកជំងឺចំនួន១៨២.៤៥៣នាក់ បានជាសះស្បើយពីជំងឺ ដោយបានកើនឡើង៥៤៦នាក់ ធៀបនឹងថ្ងៃសុក្រ ។ អ្នកជំងឺចំនួន៤៩នាក់ បានបាត់បង់ជីវិត ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ សរុបបានកើនឡើងដល់៣៤.៦១០នាក់ ។

ក្នុងចំណោមអ្នកដែលមានបានធ្វើតេស្ត វិជ្ជមាននៃវីរុសកូរ៉ូណា ចំនួន២.៤៧៤នាក់ គឺនៅមន្ទីរពេទ្យដែលមានបង្ហាញរោគសញ្ញា ។

នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ អ្នកស្លាប់ និងអ្នកជាសះស្បើយពីជំងឺ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បានកើនឡើងដល់២៣៨.២៧៥នាក់ ខុសពីតួលេខសរុបនៃអ្នកឆ្លងជំងឺគិតត្រឹមថ្ងៃសុក្រ មាន២៣៨.០១១នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top