ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ ពលរដ្ឋប្រមាណជាង៨,៧លាននាក់ នៅទូទាំងពិភពលោក ឆ្លងជំងឺកូវីដ១៩

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក បានកើនលើស៨,៧លាននាក់ គិតត្រឹមថ្ងៃសៅរ៍ គឺបានកើនដល់ ៨.៧០៥.៧២៤នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាទីម៉ោងសកល ។

ទិន្នន័យបានបង្ហាញថា ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៤៦១.០៣៧នាក់ ។

សាកលវិទ្យាល័យបានបញ្ជាក់ថា សហរដ្ឋអាមរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺដល់ទៅ២.២២៨.៣៦៨នាក់ និងមានអ្នកស្លាប់ចំនួន១១៩.២៤១នាក់ ។ ប្រេស៊ីល សរុបមានអ្នកឆ្លងលើសពី១លាននាក់ គឺចំនួន១.០៣២.៩១៣នាក់ ដែលឈរលំដាប់លេខ២បន្ទាប់ពីអាមេរិក ។

យោងតាមទិន្នន័យសរុបបានបង្ហាញថា បណ្តាប្រទេសផ្សេងៗទៀត មានអ្នកឆ្លងជំងឺជាង២០០.០០០នាក់ ក្នុងនោះរាប់បញ្ចូលទំាងរុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ អ៊ីតាលី ឈីលី និងអ៊ីរ៉ង់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top