Covid-19

ចិន ឈានដល់ដំណាក់កាលទី២ នៃការធ្វើការវិច្ឆ័យលើវ៉ាក់សាំង ការពារជំងឺកូវីដ១៩

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ប្រចាំថ្ងៃអំពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងអសកម្ម (វ៉ាក់សាំងងាប់)ការពារជំងឺកូវីដ១៩ ដែលផលិតឡើងដោយ វិទ្យាស្ថានជីវវេជ្ជសាស្ត្រ ស្ថិតក្រោមបណ្ឌិតសភា វេជ្ជសាស្ត្រវិទ្យាសាស្ត្រចិន បានឈានដល់ដំណាក់កាលទី២ នៃការធ្វើការវិនិច្ឆ័យ នៅក្នុងប្រទេសចិន ។

ការវិនិច្ឆ័យក្នុងដំណាក់កាលទី២នេះ ដែលបានវាយតម្លៃបន្តទៅមុខទៀត ដើម្បីចង់ដឹងអំពីការ បង្កើតឲ្យមានភាពសុំា និងសុវត្ថិភាពរបស់វ៉ាក់សាំង ពេលចាក់លើមនុស្ស ដែលបានធ្វើឡើងនៅខេត្ត យួនណាន ភាគនីរតីរបស់ប្រទេសចិន ។

វិទ្យាស្ថានខាងលើ បានចាប់ផ្តើមធ្វើការវិនិច្ឆ័យ នៅក្នុងដំណាក់កាលទី១ នៅក្នុងខែឧសភា ដែលមានអ្នកស្ម័គ្រចិត្តជិត១០០នាក់ ដែលមានអាយុចន្លោះពី១៨ និង៥៩ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង នៅក្នុងខេត្តស៊ីឈួន នៅមន្ទីរពេទ្យធំទី២ របស់ប្រទេសចិន ។ ដោយការសិក្សា បានធ្វើឡើងដោយចន្លោះៗ ការស្មានៗចំនួន២លើក និងការត្រួតពិនិត្យនៅហ្នឹងកន្លែង ។

រោងចក្រដែលផលិតវ៉ាក់សាំងកូវីដ១៩ របស់វិទ្យាស្ថាននៅគួនមីង ដែលជារដ្ឋធានីរបស់ខេត្ត យួនណាន នឹងត្រូវបានដាក់ដំណើរការឲ្យ ប្រើប្រាស់ជាលើកទី២ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ។ សេចក្តីរាយការណ៍បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top