ព័ត៌មានអន្តរជាតិ

ចិន ដាក់សំណើបង្កើត ការិយាល័យសន្តិសុខជាតិ នៅហុងកុង

បរទេស៖ រដ្ឋសភារបស់ប្រទេសចិន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានស្នើច្បាប់មួយដែល នឹងបង្កើតការិយាល័យ សន្តិសុខជាតិមួយ ដើម្បីបង្ក្រាបការប៉ះបោរ នៅក្នុងតំបន់ពាក់កណ្ដាលស្វយ័ត ដែលគេឃើញមានការតវ៉ា អស់រយៈកាលជាងមួយឆ្នាំ ជុំវិញមានការជ្រៀតជ្រែក កើនឡើងនៅទីនោះ។

តាមសេចក្តីរាយការណ៍ រដ្ឋសភាចិន កំពុងតែពិចារណាច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាស់ នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានបង្ហាញសេចក្តី លម្អិតថ្មីកាលពីថ្ងៃសៅរ៍ ។ ថ្នាក់ដឹកនាំនានាបាននិយាយប្រាប់ថា ច្បាប់គឺត្រូវការជាចាំបាច់ ដើម្បីលុបបំបាត់អំពើភេរវកម្ម សកម្មភាពបំបែកបំបាក់ ការវិវត្តនៃអំណាចរដ្ឋ និងការឃុបឃិតជាមួយកងកម្លាំងបរទេស ឬក៏ខាងក្រៅ ដើម្បីធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីរបស់ក្រុមប្រទេស G7 បានបង្ហាញនូវក្តីព្រួយបារម្ភ្សខ្លាំងក្លា ជុំវិញការសម្រេចចិត្តរបស់ប្រទេសចិន ដាក់ច្បាប់សន្តិសុខជាតិ ដែលពួកគេនិយាយថា មិនសមស្របជាមួយរដ្ឋធម្មនុញ្ញាហុងកុង ឬក៏ទំនួលខុសត្រូវរបស់ទីក្រុងប៉េកាំង ក្រោមសេចក្តីប្រកាសរួមគ្នាចិននិងអង់គ្លេសដែលចុះ បញ្ជីនៅអង្គការសហប្រជាជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top