មូស្គូ៖ អ្នកនាំពាក្យក្រសួង កិច្ចការខាងក្រៅឥណ្ឌាលោក Anurag Srivastava បានច្រានចោលនូវ អ្វីដែលលោកហៅថា“ ការបំផ្លើសនិងមិនអាចប្រកែកបាន” នូវការទាមទារអធិបតេយ្យភាព របស់ចិនលើជ្រលងភ្នំហ្គាវ៉ាន ដែលបានឃើញកងទ័ព ព្រំដែនឥណ្ឌា និងចិនចូលរួម ក្នុងការប្រឈមមុខដាក់គ្នា យ៉ាងសាហាវបំផុតក្នុងរយៈពេលជិត ៦០ឆ្នាំ កន្លងមកនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Anurag Srivastavaថា «ជំហរទាក់ទងនឹងតំបន់ ជ្រលងភ្នំហ្គាវ៉ានមានភាពច្បាស់លាស់ ជាប្រវត្តិសាស្ត្រ។ ការប៉ុនប៉ងរបស់ភាគីចិន ឥឡូវនេះគឺដើម្បីរុល ទៅមុខក្នុងតំបន់នោះ ជាការអះអាងបំផ្លើស និងមិនអាចប្រកែកបានទាក់ទង នឹងខ្សែនៃការគ្រប់គ្រង ជាក់ស្តែងនៅទីនោះ (LAC) ដែលមិនអាចទទួលយកបានទេ។ ពួកគេមិនស្របតាមគោល ជំហររបស់ចិននៅក្នុង ពីអតីតកាល នោះឡើយ» ។
អ្នកនាំពាក្យរូបនេះបានបន្ដពន្យល់ថា កងទ័ពឥណ្ឌាស្គាល់ប្លង់របស់ LAC ហើយបានរក្សាយ៉ាងតឹងរ៉ឹង ដល់ភាគីឥណ្ឌា។
សូមជម្រាបថា មួយថ្ងៃមុននេះអ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជ្រលងភ្នំស្ថិតនៅខាងចិន នៃខ្សែត្រួតពិនិត្យជាក់ស្តែង (LAC) និងស្ថិតក្រោមការល្បាត របស់ចិនជាប្រចាំ ៕
ប្រែសម្រួលៈ ណៃ តុលា