ព័ត៌មានអន្តរជាតិ

ចិន ត្រួតពិនិត្យ និងការរឹតបន្តឹងវិធានការ ផ្សេងទៀតឡើងវិញ បន្ទាប់ពីមានការឆ្លងមេរោគកូវីដថ្មីៗ បានកើតឡើងជាហូរហែរ

ប៉េកាំង៖ អាជ្ញាធរចិនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៥ ករណី គឺ ២២ ករណីនៅទីក្រុងប៉េកាំង និង ៣ ករណីនៅខេត្តហឺប៉ី ក្បែរខាង។

យោងតាមសារព័ត៌មាន The Mainichi របស់ជប៉ុន ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេនិយាយថាមនុស្ស ២,៣ លាននាក់ត្រូវបានតេស្តក្នុង កិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ ការផ្ទុះឡើងមេរោគនៅក្នុងរដ្ឋធានី ដែលនាំឱ្យមានការបិទទីផ្សារ ចំណីអាហារលក់ដុំធំបំផុតរបស់ខ្លួន។

ប្រទេសចិនដែលជាកន្លែង ដែលការផ្ទុះឡើងមេរោគ បានចាប់ផ្តើមនៅក្នុងខែធ្នូ គឺបានបន្ធូរបន្ថយការគ្រប់គ្រង លើការធ្វើដំណើរនិងអាជីវកម្ម នៅពេលដែលករណី ឆ្លងថ្មីបានធ្លាក់ចុះ។ ប៉ុន្តែការត្រួតពិនិត្យ និងការរឹតបន្តឹងផ្សេងទៀត ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីមានការឆ្លងថ្មីៗ។

គណៈកម្មការសុខាភិបាល ទីក្រុងប៉េកាំងមិនបានផ្តល់ ព័ត៌មានលម្អិតពីករណី ដែលករណីចុងក្រោយអាចកើតមានឡើយ។ ទីផ្សារអាហារលក់ដុំធំបំផុត របស់រដ្ឋធានីចិន ត្រូវបានបិទនៅថ្ងៃទី ១៣ ខែមិថុនា បន្ទាប់ពីមនុស្សរាប់សិបនាក់ ដែលធ្វើការនៅទីនោះ ធ្វើតេស្តទៅរកឃើញ វិជ្ជមានមេរោគកូវីដ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top