បរទេស៖ អ្នកស្រុកសរុបចំនួន ៣៥៥ នាក់នៅខេត្ត Dak Nong នៅតំបន់ខ្ពង់រាបកណ្តាល ស្ថិតនៅដាច់ពីគេ ដោយសារតែការផ្ទុះឡើង នូវរោគខាន់ស្លាក់ ដែលបណ្តាលឱ្យក្មេងស្រី ក្នុងតំបន់ម្នាក់ បានស្លាប់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ហាវ៉ាន់ហុង អនុប្រធានមន្ទីរសុខាភិបាល Dak Nong បាននិយាយថា អ្នកដែលដាច់ពីគ្នាគឺជាសមាជិក ៧១ គ្រួសារ នៅឃុំក្វាងហាវ ស្រុកដាក់ក្លុង។ លោកបាននិយាយបន្ថែមទៀតថា អាជ្ញាធរខេត្ត Quang Hoa ក៏បានបង្កើតក្រុមការងារចំនួនពីរ ដើម្បីធ្វើធ្វើការ លើគ្រួសារដាច់ឆ្ងាយពីគ្នានៅទូទាំងតំបន់ផ្ទុះជំងឺនេះ។
លោកហុង បាននិយាយថា « មនុស្សសរុបចំនួន ៥៥០ នាក់រួមទាំងអ្នកដែលស្ថិត ក្នុងតំបន់ដាច់ស្រយាល និងអ្នកដែលបានទាក់ទង ជាមួយអ្នកជំងឺខាន់ស្លាក់ ដែលសង្ស័យនឹងបន្តទទួលថ្នាំបង្ការ រោគខាន់ស្លាក់ ក្នុងរយៈពេលបួនថ្ងៃទៀត ដើម្បីធានាថាការផ្ទុះឡើង ត្រូវបានពន្លត់” ។
សូមជម្រាបថា ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់នៅខេត្ត Quang Hoa ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Dak Nongដោយមានរោគសញ្ញារួមមានក្អក ឈឺបំពង់ក និងពិបាកដកដង្ហើមនៅថ្ងៃទី ១៩ ខែមិថុនា។ ក្រោយមក នាងបានស្លាប់មួយថ្ងៃបន្ទាប់ពីជំងឺបេះដូងដែលបណ្តាលមកពីរោគខាន់ស្លាក់។
ក្រោយមក ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ទៀត ដែលជាអ្នកជិតខាង របស់ក្មេងស្រីខាងលើ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរោគសញ្ញាដូចគ្នា។ វេជ្ជបណ្ឌិតបាននិយាយថា បច្ចុប្បន្នក្មេងប្រុសនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយការព្យាករណ៍ របស់គាត់គឺមិនល្អ។
ណៃ តុលា