សេអ៊ូល៖ ការិយាល័យរបស់ប្រធានាធិបតី មូន ជេអ៊ីន បានរិះគន់យ៉ាងខ្លាំងដល់ អតីតទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន បូលតុន ចំពោះការចោទប្រកាន់មិន ត្រឹមត្រូវអំពីអ្វីដែលបានកើតឡើងនៅក្នុងការទូត កំពូលដ៏ក្តៅគគុក កាលពីឆ្នាំមុនដែល មានការចូលរួមពីមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េទាំងពីរ។
លោក ជុង អ៊ីយយ៉ុង នាយកសន្តិសុខជាតិ នៅការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណែកដ៏ច្រើនសន្ធឹកសន្ធាប់របស់វា (សៀវភៅរបស់លោកបូលតុន) ត្រូវបានបង្ខូចទ្រង់ទ្រាយ” ។
លោក បូលតុន បានសរសេរវាដោយផ្អែក លើអ្វីដែលលោក Bolton បានឃើញពីទស្សនៈផ្ទាល់ខ្លួនរបស់លោកមិនមែន “អង្គហេតុត្រឹមត្រូវ” ដោយចោទប្រកាន់លោក ពីការបង្ហាញព័ត៌មានលម្អិតជាឯកតោភាគីនៃការពិគ្រោះយោបល់ ការទូតដោយផ្អែកលើការទុកចិត្ត ក្នុងចំណោមរដ្ឋាភិបាលពាក់ព័ន្ធ៕
ដោយ ឈូក បូរ៉ា