Covid-19

អង់គ្លេស មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនដល់ជាង ៤ម៉ឺននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម របស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទ អ្នកជំងឺផ្សេងទៀតចំនួន ១៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅចក្រអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនដល់ ៤២.៦៤៧នាក់ ។

តួលេខនៃអ្នកស្លាប់ទំាងនោះរួមមាន បានមកពីបណ្តាមន្ទីរពេទ្យ កន្លែងថែទំាអ្នកជំងឺ និងសហគមន៍ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ ពលរដ្ឋចំនួន ៣០៥.២៨៩នាក់ បានធ្វើតេស្តរកឃើញថា មានលទ្ធផលវិជ្ជមាន នៅចក្រភពអង់គ្លេស តួលេខប្រចាំថ្ងៃកើនឡើង ៩៥៨នាក់ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកចន្ទ មានអ្នកធ្វើតេស្ត ៨.០២៩.៧៥៧នាក់ ធ្វើតេស្តរកវីរុសកូរ៉ូណា នៅក្នុងប្រទេសនេះ ជាមួយគ្នានេះដែរ មនុស្សចំនួន ១៣៩.៦៥៩នាក់ ធ្វើតេស្តកាលពីថ្ងៃអាទិត្យ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យមួយរូបមកពី Downing Street បានឲ្យដឹងថា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី Boris Johnson វិធានការណ៍នៅឆ្ងាយពីគ្នា ២ម៉ែត្រ នឹងត្រូវលើកយកពិភាក្សាក្នុងកិច្ចប្រជុំ ដែលមានរដ្ឋមន្ត្រីជាន់ខ្ពស់ចូលរួម នៅថ្ងៃអង្គារនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top