ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងបញ្ជូនប្រអប់ខ្មៅ នៃយន្ដហោះជួបគ្រោះថ្នាក់ របស់អ៊ុយក្រែន ទៅកាន់បារាំង ដើម្បីពិនិត្យទិន្ន័យ

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាប្រអប់ខ្មៅនៃ យន្តហោះដឹកអ្នកដំណើរមួយ ដែលបានធ្លាក់នៅលើ ដែនអាកាសរបស់ទីក្រុង Tehran នៅក្នុងខែមករា នឹងត្រូវបញ្ជូនទៅប្រទេសបារាំង ដើម្បីពិនិត្យមើលទិន្នន័យនេះ។

លោក Zarif បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា លោក Francois-Philippe Champagne កាលពីថ្ងៃច័ន្ទថា ប្រអប់ខ្មៅនេះនឹងត្រូវបញ្ជូន ទៅប្រទេសបារាំង។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីដោយថា ប្រអប់ខ្មៅនៃយន្ដហោះនេះ នឹងត្រូវបញ្ជូនទៅប្រទេសបារាំង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។

កាលពីថ្ងៃទី០៨ ខែមករា យន្តហោះអ៊ែរប៊ូអ៊ីញ ៧៣៧-៨០០ របស់អ៊ុយក្រែន ពីទីក្រុងតេអេរ៉ង់ ទៅក្រុងគៀវ បានធ្លាក់នៅជិតអាកាស យានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់ ដោយបានសម្លាប់អ្នកដំណើរ និងបុគ្គលិកនាវិកទាំងអស់ ១៧៦ នាក់៕

To Top