ព័ត៌មានអន្តរជាតិ

យន្តហោះយោធាចិន ជាច្រើនគ្រឿង រួមទាំងយន្តហោះ ទំលាក់គ្រាប់បែកផង ហោះក្បែរដែនកោះតៃវ៉ាន់សាជាថ្មី

បរទេស៖ យន្តហោះនៃកងកម្លាំងទ័ពអាកាសចិន ជាច្រើនគ្រឿងព្រមទាំង យន្តហោះទំលាក់គ្រាប់បែក មួយគ្រឿងផង ត្រូវបានគេជឿជាក់បានធ្វើការ ហោះហើរទៅដល់ក្បែរទៅ នឹងតំបន់ព្រំដែនអធិបតេយ្យ របស់កោះតៃវ៉ាន់សាជាថ្មី កាលពីថ្ងៃចន្ទ ។

ការអះអាងត្រូវបានធ្វើឡើង ដោយមន្ត្រីយោធានៃ កោះតៃវ៉ាន់នៅថ្ងៃនេះ ហើយបញ្ជាក់ថា វាគឺជាសកម្មភាពយោធាលើកទី៨ ហើយរបស់ប្រទេសចិន នៅក្បែរដែនដីរបស់ខ្លួន ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។

គួរឲ្យដឹងដែរថា សកម្មភាពនៃកងកម្លាំងទ័ព អាកាសចិននេះបានធ្វើឡើង នៅក្រោយពេលដែល ប្រធានាធិបតីនៃកោះតៃវ៉ាន់លោកស្រី Tsai Ing Wen បានអបអរចំពោះការធ្វើតេស្ត យន្តហោះយោធាដែល ផលិតក្នុងស្រកមួយប្រភេទ។

លោកស្រីបានមានប្រសាសថា ការធ្វើទំនើបកម្មយោធា របស់ខ្លួនបែបនេះនឹងអាច ធ្វើឲ្យកម្លាំងការពារជាតិ របស់ខ្លួនខ្លាំងក្លាឡើងជាពិសេស នៅពេលដែលប្រទេសចិន មានកម្លាំងយោធាដ៏ទំនើប ដល់កម្រិតខ្ពស់ទៅហើយនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top