បរទេស៖ ប្រធានាធិបតិនៃ ប្រទេសបារាំងលោក Macron នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសរបស់លោកនឹង អស់ភាពអត់ធ្មត់ទៀតហើយ ចំពោះប្រទេសតួកគី និងយោធារបស់ខ្លួន ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសលីប៊ីដោយចោទថា រដ្ឋាភិបាលក្រុងអង់ការ៉ា កំពុងលេងហ្គេមដ៏គ្រោះថ្នាក់មួយ។
គួរឲ្យដឹងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តួកគីបានធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសលីប៊ី តាមរយៈការផ្តល់ជំនួយយោធា តាមអាកាសផង និងជាអាវុធជាច្រើនផង ទៅឲ្យលីប៊ីតាមរយៈព្រំដែនស៊ីរី ដើម្បីជួយដល់រដ្ឋាភិបាលក្រុងទី្រប៉ូលី ប្រយុទ្ធប្រឆាំងរុញច្រានក្រុមឧទ្ទាម នៅភាគខាងលិចប្រទេស ដែលដឹកនាំដោយលោក Khalifa Haftar។
លោក Macron ពាននិយាយថា ខ្ញុំបានមានឱកាស ក្នុងការបញ្ជាក់ប្រាប់ទៅ កាន់លោកប្រធានាធតីបតួកគី រួចរាល់ហើយថា ខ្ញុំនឹងចាត់ទុកថា ប្រទេសតួកគីគឺកំពុងលេងហ្គេម ដ៏គ្រោះថ្នាក់មួយនៅក្នុងប្រទេសលីប៊ី ហើយខ្ញុំនឹងប្រឆាំងរាល់ បំណងរបស់តួកគីនៅទីនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
