បរទេស៖ ដំណើរទស្សនកិច្ចសេតវិមាន ដែលគ្រោងធ្វើឡើង ដោយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅក្នុងសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងនាំយកកងទ័ពសហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ក៏ដូចជាការលក់យន្តហោះ សហរដ្ឋអាមេរិកឲ្យបន្ថែមទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក រហូតដល់ទៅ ២.០០០នាក់ ដែលដាក់ពង្រាយជាច្រើននៅបន្ទាយ Campbell ប្រទេសអាល្លឺម៉ង់នោះ នឹងត្រូវបញ្ជូនផ្ទេរទៅប្រទេសប៉ូឡូញ។
គួរបញ្ជាក់ថា គម្រោងបង្កើនពង្រឹក កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងឆ្នាំ២០១៩ នៅពេលដែលប្រធានាធិបតីប៉ូឡូញ និងលោកដូណាល់ ត្រាំ បានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមិថុនា ហើយមន្ត្រីសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់សេចក្តីប្រកាស ពីមុនរបស់លោក ត្រាំ ថា កងទ័ពសហរដ្ឋអាមេរិកមួយចំនួន នឹងត្រូវដកចេញពីប្រទេសអាល្លឺម៉ង់ ៕
ប្រែសម្រួល៖ ប៉ាង កុង