ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមស្នើសុំដាក់ទណ្ឌកម្ម លើជំនួញសព្វាវុធរបស់អ៊ីរ៉ង់ ដោយគ្មានកាលកំណត់

បរទេស៖ The Bloomberg នៅថ្ងៃអង្គារបានសរសេរថា ប្រទេសអាមេរិកបានចែករំលែក នូវសេចក្តីព្រាងជាដំណោះស្រាយ បញ្ហាអ៊ីរ៉ង់មួយទៅកាន់សមាជិក នៃអង្គការសហប្រជាជាតិ ក្នុងគោលបំណងធំ ដើម្បីអាចបន្តដាក់ទណ្ឌកម្ម ទៅលើជំនួញជួញដូរអាវុធ របស់ប្រទេសអ៊ីរ៉ង់ និងដាក់ឲ្យវាក្លាយទៅជា កិច្ចព្រមព្រៀងគ្មានកាលកំណត់។

ជាមួយនឹងទណ្ឌកម្មបច្ចុប្បន្ន ដែលកំពុងមានសុពលភាព ត្រូវផុតកំណត់នៅខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ សេចក្តីព្រាងច្បាប់សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសទាំងអស់ ក្នុងការបន្តការងារ ការពារការផ្គត់ផ្គង់ ការលក់ឬផ្ទេរអាវុធដោយផ្ទាល់ ឬដោយប្រយោលទៅ និងមកពីសាធារណរដ្ឋអ៊ីស្លាម មួយនេះឲ្យបានជារៀងរហូត។

ការព្យាយាមរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទធ្វើឡើងបន្ទាប់ពី ប្រទេសរុស្ស៊ីនិងចិន ដែលជាសមាជិកតែ ២ប៉ុណ្ណោះ ដែលបានបោះឆ្នោតបដិសេធ ហើយមិនគាំទ្រការពង្រីកការ ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នោះទេ ពីព្រោះពួកគេបានចោទប្រកាន់ ប្រធានាធិបតី ដូ ណាល់ត្រាំ ចំពោះករណីនៃការចាកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាឯកតោភាគី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top