ព័ត៌មានអន្តរជាតិ

ជំនួញចិន​ និងកូរ៉េខាងជើង កំពុងកើនឡើង

បរទេស ៖ យោងទៅតាមទិន្នន័យ ដ៏ថ្មីបំផុតរបស់ចិន បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង ប្រហែលជាកំពុង តែមានភាព ប្រសើរឡើងវិញ ស្របពេលដែលការផ្ទុះឆ្លង រាតត្បាត នៃមេរោគកូរ៉ូណា មានភាពធូរស្បើយ នៅក្នុងតំបន់។

រដ្ឋបាលគយទូទៅរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃពុធម្សិលមិញនេះថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ បានកើនឡើងដល់៦៣,៣លានដុល្លារ នៅក្នុងខែឧសភា គឺបានកើនឡើងជាង១៦០ភាគរយ បើធៀបនឹងខែមុន ប៉ុន្តែនៅតែមានចំនួនទាបខ្លាំងជាង គឺធ្លាក់ចុះ៧៧ភាគរយបើធៀប ទៅនឹងខែឧសភា ឆ្នាំ២០១៩។

ស្ថិតិចិនបានបង្ហាញប្រាប់ថា នៅក្នុងខែឧសភា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញមានទំហំទឹកប្រាក់ ជាង៥៨លានដុល្លារ ពីប្រទេសចិន គឺកើនឡើងចំនួន១៦៨ភាគរយពីខែមេសា ជាពេលដែលប្រទេសកូរ៉េខាងជើង បាននាំចូលប្រហែលតែ២១,៨លានដុល្លារប៉ុណ្ណោះ ៕ប្រែសម្រួល៖ប៉ាង កុង

To Top