ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើង ឲ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងព្រមានឆ្លើយតបនឹងការគំរាម

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវដល់ប្រទេសកូរ៉េខាងជើង ឱ្យចូលរួមក្នុងសកម្មភាពដ៏អង់អាច ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្នុងការឈានទៅរកសន្តិភាព រួមជាមួយនឹងសារព្រមាន ដ៏ច្បាស់ដើម្បីរំលឹកដល់ជម្លោះ ដែលបានចាប់ផ្តើមកាលពី ៧ ទសវត្សរ៍មុន។

លោកបានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯពិធីរំលឹកខួប នៃសង្រ្គាមនៅមូលដ្ឋាន ទ័ពអាកាសសេអ៊ូល ដែលជាបរិវេណយោធា នៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។

លោកបានចង្អុលបង្ហាញថា សង្គ្រាមរយៈពេល ៣ឆ្នាំ បានបញ្ចប់នៅក្នុងបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាព ដែលបានធ្វើឱ្យកូរ៉េទាំងពីរ មានបច្ចេកទេសក្នុងសង្គ្រាម ហើយប្រឈមនឹងភាពតានតឹង ផ្នែកយោធាយ៉ាងខ្លាំង ម្តងហើយម្តងទៀត ៕

ដោយ ឈូក បូរ៉ា

To Top