ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រំលងមហាបាតុកម្ម​ ប្រឆាំងអាមេរិក ក្នុងខួបទី៧០ នៃសង្គ្រាមកូរ៉េ ៣ឆ្នាំជាប់គ្នា

សេអ៊ូល៖ កូរ៉េខាងជើង ហាក់ដូចជារំលងមហាបាតុកម្ម ប្រចាំឆ្នាំប្រឆាំងនឹង សហរដ្ឋអាមេរិកក្នុងខួបលើកទី៧០ នៃសង្គ្រាមកូរ៉េនៅសប្តាហ៍នេះ ចំពេលមានភាពជាប់គាំង ក្នុងការចរចានុយក្លេអ៊ែរ និងការព្រួយបារម្ភទាក់ទង នឹងជំងឺឆ្លងកូវីដ-១៩។

កាលពីអតីតកាលកូរ៉េខាងជើង តែងតែប្រារព្ធពិធីប្រឆាំង នឹងសហរដ្ឋអាមេរិក។ ការប្រមូលផ្តុំគ្នានៅទីលាន គីម អ៊ីលស៊ុងនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២៥ មិថុនា នៃសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ប៉ុន្តែខ្លួនបានរំលង ព្រឹត្តិការណ៍នៅឆ្នាំ២០១៨ និងឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅសិង្ហបុរី និងហាណូយ រៀងគ្នា។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង រួមទាំងទីភ្នាក់ងារផ្លូវការ Rodong Sinmun និងទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ មិនបានរាយការណ៍អំពីការប្រឆាំង នឹងសហរដ្ឋអាមេរិកណាមួយឡើយ ដែលការប្រមូលផ្តុំគ្នាដ៏ធំ ដែលប្រារព្ធខួបលើកទី៧០ នៃការផ្ទុះសង្គ្រាម៕

ដោយ ឈូក បូរ៉ា

To Top