ព័ត៌មានអន្តរជាតិ

លោក ត្រាំ គាំទ្រឲ្យប្រើប្រព័ន្ធរបស់ WTO ដើម្បីដោះស្រាយជម្លោះ ពាណិជ្ជកម្មជប៉ុន-កូរ៉េ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគាំទ្រការ ប្រើប្រាស់ដំណើរការដោះស្រាយ វិវាទរបស់អង្គការពាណិជ្ជកម្ម ពិភពលោក WTO ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម រវាងកូរ៉េខាងត្បូង និងជប៉ុន។

ការអត្ថាធិប្បាយរបស់លោក David Stilwell ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូល បានបើកបណ្តឹងសារជាថ្មីប្រឆាំងនឹង ការរឹតត្បិតការនាំចេញរបស់តូក្យូ នៅឯអង្គការពាណិជ្ជកម្មពិភពលោក។

ប្រទេសកូរ៉េខាងត្បូង បានទម្លាក់ពាក្យបណ្តឹងកាលពីឆ្នាំមុន ដើម្បីស្វែងរកដំណោះស្រាយ តាមរយៈការពិភាក្សាបន្ថែមទៀត ជាមួយប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែបានច្រានចោលសេចក្តីសម្រេច របស់ខ្លួនដោយលើកឡើង ពីកង្វះការរីកចម្រើន ៕

ដោយ ឈូក បូរ៉ា

To Top