ព័ត៌មានអន្តរជាតិ

IMF ព្រមានពីការផ្តាច់ទំនាក់ទំនង​ រវាងទីផ្សារហិរញ្ញវត្ថុ-សេដ្ឋកិច្ចពិត អាចបង្កការគំរាមកំហែង ដល់ការងើបឡើងវិញ

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថាការផ្តាច់ ទំនាក់ទំនងរវាងទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិត គឺជាភាពងាយរងគ្រោះ ដែលអាចបង្កការគំរាមកំហែង ដល់ការស្ទុះងើបឡើងវិញប្រសិនបើ វិនិយោគិនចង់បន្ថយហានិភ័យ។

ធនាគារកណ្តាលធំៗ នៅជុំវិញពិភពលោក បានចូលរួមចំណែកដល់ “ការបន្ធូរបន្ថយយ៉ាងច្រើន” នៃស្ថានភាពហិរញ្ញវត្ថុតាមរយៈ ការកាត់បន្ថយអត្រាការប្រាក់ និងការពង្រីកតារាងតុល្យការជាង ៦ ទ្រីលានដុល្លារអាមេរិករួមទាំង ការទិញទ្រព្យសម្បត្តិ ការប្តូររូបិយប័ណ្ណបរទេស និងកន្លែងផ្តល់ឥណទាន និងសាច់ប្រាក់ងាយស្រួល។

លោក Tobias Adrian អ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានរូបិយវត្ថុ និងទីផ្សាររូបិយវត្ថុរបស់ IMF និងលោក Fabio Natalucci អនុប្រធាននាយកដ្ឋាន បានសរសេរនៅក្នុងប្លុកមួយថា “សកម្មភាពរហ័ស និងមិនធ្លាប់មានពីមុនមក របស់ធនាគារកណ្តាល បានស្តារទំនុកចិត្ត និងជំរុញហានិភ័យរបស់វិនិយោគិន” ។

មន្ត្រី IMF បានឲ្យដឹងថា “បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ និងខែមីនា ទីផ្សារសមធម៌ បានកើនឡើងវិញក្នុងករណីខ្លះ ដើម្បីជិតដល់កម្រិតខែមករារបស់ពួកគេ ខណៈពេលដែលការរីករាល ដាលនៃឥណទាន បានរួមតូចបើទោះបីជាការវិនិយោគ មានហានិភ័យ” ក៏ដោយ ដែលនេះជាការកាត់ផ្តាច់ ជាក់ស្តែងរវាងទីផ្សារហិរញ្ញវត្ថុ និងទស្សនវិស័យសេដ្ឋកិច្ច ៕

ដោយ ឈូក បូរ៉ា

To Top