រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺកូវីដ១៩ចំនួន៩៧នាក់ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយចំនួនស្ទើរពាក់កណ្តាល ឬស្មើនឹង៤៣នាក់ នៅតំបន់ Lombardy ស្ថិតនៅភាគខាងត្បូងប្រទេស ។
ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ពលរដ្ឋចំនួន៨នាក់បានស្លាប់ បើធៀបនឹងអ្នករងគ្រោះកាលពីថ្ងៃសុក្រគឺមានចំនួន៣០នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់៣៤.៧១៦នាក់ ។
កាលពីថ្ងៃ មន្ត្រីសុខាភិបាលអ៊ីតាលី បានកត់ត្រាអំពីអ្នកឆ្លងជំងឺថ្មីមានចំនួន១៧៥នាក់ ដែលចំនួននេះទាបជាងករណីកាលពីថ្ងៃសុក្រ ដែលមានចំនួន២៥៩នាក់ និងមានអ្នកឆ្លងវីរុសសរុបនៅទូទាំងប្រទេសកើនឡើងដល់១៦.៨៣៦នាក់ ។
ក្នុងចំណោមអ្នកជំងឺធ្ងន់ធ្ងរចំនួន១.២៦០នាក់ បានស្ថិតនៅមន្ទីរពេទ្យ ដែលបានបង្ហាញរោគសញ្ញា ហើយចំនួន១៥.៤៧៩នាក់ ស្ថិតនៅក្នុងការតាមដាននៅផ្ទះ ដោយសារតែពួកគេមិនទាន់បង្ហាញរោគសញ្ញា ឬរោគសញ្ញាដែលបញ្ជាក់ថាធ្ងន់ធ្ងរ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកជំងឺចំនួន១៨៨.៥៨៤នាក់ បានជាសះស្បើយពីជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា