Covid-19

ប្រេស៊ីល ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផលិត វ៉ាក់សាំងមេរោគកូរ៉ូណា

បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា ខ្លួនទើបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមានទំហំ ជាទឹកប្រាក់ ១២៧លានដុល្លារ ដើម្បីចាប់ផ្តើមធ្វើការផលិត ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca។

ថ្នាំវ៉ាក់សាំង ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ជាក្រុមហ៊ុនផលិតឱសថអង់គ្លេស គឺត្រូវបានគេចាត់ទុកថា ជាបេក្ខភាពនាំមុខគេក្នុងពិភពលោក ហើយនឹងទំនងជានឹង ទទួលបានអាជ្ញាប័ណ្ណ ជាថ្នាំវ៉ាក់សាំងផ្លូវការ ប្រឆំាងនឹងមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា នៅក្នុងខែឧសភា ក្រុមហ៊ុន AstraZeneca ដែលបាននិងកំពុងតែធ្វើការងារ ចាប់តាំងពីចុងខែឧសភា ដើម្បីអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង ប្រឆាំងមេរោគថ្មីនោះ បានចាប់ផ្តើមធ្វើការងារ ជាមួយសាកលវិទ្យាល័យ Oxford University លើការសាកល្បងតេស្តបេក្ខភាពថ្នាំវ៉ាក់សំាង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top