ព័ត៌មានអន្តរជាតិ

សង្ស័យថា រុស្ស៊ីបានឧបត្ថម្ភលុយដោយប្រយោល ដល់ក្រុមតាលីបង់ ក្នុងគោលបំណង សម្លាប់យោធាអាមេរិក

បរទេស៖ នៅថ្ងៃនេះ មានការចុះផ្សាយ គួរឲ្យភ្ញាក់ផ្អើលមួយ ដោយកាសែតញូវយ៉កថាម New York Times ថាប្រទេសរុស្ស៊ី បានធ្វើទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយនឹងក្រុមតាលីបង់ តាមរយៈការឧបត្ថម្ភលុយផង ក្នុងគោលបំណងដ៏អាក្រក់មួយ ទៅលើកងកម្លាំងយោធាអាមេរិក។

របាយការណ៍នេះ​ បានសរសេរថា ទីភ្នាក់ងារពិសេស នៃប្រទេសរុស្ស៊ី បានចំណាយលុយដ៏ច្រើនសន្ធឹកមួយ ទៅកាន់ក្រុមឧទ្ទាម ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងក្រុមតាលីបង់ ក្នុងគោលបំណង ដើម្បីសម្លាប់ក្រុមកងកម្លាំងណាតូ ដែលមានវត្តមាន នៅក្នុងប្រទេសប៉ាគីស្ថាន ជាពិសេសគឺកងកម្លាំង របស់សហរដ្ឋអាមេរិកតែម្តង។

គួរបញ្ជាក់ដែរថា ការបង្ហាញការសង្ស័យនេះ ត្រូវបានធ្វើឡើង និងវាស់វែងដោយ ទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់អាមេរិកហើយ ក្នុងនោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើង អំពីរបាយការណ៍នេះផងដែរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតប ឬបកស្រាយណាមួយ ពីសំណាក់សេតវិមាន របស់អាមេរិកនៅឡើយដែរ អំពីការលើកឡើងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top