ព័ត៌មានអន្តរជាតិ

បារាំង បញ្ជាក់ថា គ្មានអ្វីទាក់ទង រវាងជំងឺកូវីដ-១៩ និងមជ្ឈមណ្ឌលពិសោធន៍ ទីក្រុងវូហាន នោះទេ

ប៉ារីស៖ ថ្មីៗនេះប្រទេសបារាំង បានប្រកាសថាខ្លួនមិនមានព័ត៌មាន ដើម្បីបញ្ជាក់ពី ទំនាក់ទំនងដែលអាចកើតមានរវាងប្រភពដើម នៃវីរុសកូវីដ-១៩ និងវិទ្យាស្ថានស្រាវជ្រាវទីក្រុងវូហាន ប្រទេសចិននោះទេ។

ក្រសួងបានឲ្យដឹងថា“ ទាក់ទងទៅនឹងប្រភពដើមនៃវីរុស ក្រសួងកិច្ចការងារបរួស និងអឺរ៉ុប មិនមានព័ត៌មានណាមួយដើម្បីបញ្ជាក់ពី ទំនាក់ទំនង ដែលអាចកើតមានរវាងប្រភពដើម នៃវីរុសនេះ និងការងាររបស់វិទ្យាស្ថានវីរុស ក្នុងទីក្រុង វូហាន់ នោះទេ” ។

ប្រទេសបារាំង បានគាំទ្រដំណោះស្រាយ ដែលត្រូវបានលើកឡើងដោយសហគមន៍អ៊ឺរ៉ុប ទៅកាន់សភាសុខភាពពិភពលោកកាលពីខែឧសភា ដែលបានស្នើសុំ ឱ្យអង្គការសុខភាពពិភពលោក បន្តការងាររបស់ខ្លួនដោយសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក (OIE) និងស្បៀងអាហារ និងក្រសួងកសិកម្ម ដោយបានង្យដឹងនៅក្នុងលិខិតឆ្លើយតបនឹងសំណួររបស់សភាជាន់ខ្ពស់ថា“ អង្គការកសិកម្មនៃអង្គការ សហប្រជាជាតិ ដើម្បីកំណត់ប្រភពនៃវីរុសហ្សូណូទិក និងយន្ដការ នៃការឆ្លងដល់ប្រជាជន៕ដោយ ឈូក បូរ៉ា

To Top