បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាត ប្រភេទនេះ បានកើនឡើងដល់ ៥០១.២៨១ នាក់ហើយជាង ១០ លានករណីនៃការឆ្លងត្រូវបានរកឃើញ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលតាមដាននិងចងក្រង ទិន្នន័យពីអាជ្ញាធរជាតិ និងមូលដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងប្រភពដទៃទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋ Gavin Newsom បានប្រកាសថា បារ៍ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក កំពុងត្រូវបានបិទទ្វារ ចំពេលមានការកើនឡើងនូវចំនួននៃករណីឆ្លងវីរុសនេះ។
សហរដ្ឋអាមេរិក ដែលជាប្រទេសនាំមុខគេ លើករណីរាប់ចំនួន អ្នកឆ្លងថ្មីចំនួន ៤២.៥០០ នាក់និង ៥០០ នាក់បានស្លាប់នៅថ្ងៃម្សិលមិញ ដោយនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ទៅជាង ២,៥ លាននាក់និងចំនួនអ្នកស្លាប់មានដល់ ១២៥.៨០៣ នាក់។ ទន្ទឹមនឹងនេះមនុស្សជាង ៦៨៥.០០០ នាក់ ក៏បានជាសះស្បើយ ឡើងវិញ នៅទូទាំងប្រទេសផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា