ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចេញ ដីកាចាប់ខ្លួនលោកត្រាំ និងស្នើឲ្យប៉ូលីសអាំងទែរប៉ូល ចូមរួមប្រតិបត្តិការ

បរទេស៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរនៃប្រទេសអ៊ីរ៉ង់ បានប្រកាសចេញដីកា ដើម្បីចាប់ខ្លួនប្រធានាធិបតី អាមេរិក លោកត្រាំ ហើយថែមទាំងបានស្នើ សុំឱ្យប៉ូលីសអាំងទែរប៉ូល ក្នុងការជួយប្រតិបត្តិការនេះ ផងដែរ។

ដីកាចាប់ខ្លួន ដែលមានរាប់តាំងតែ ពីលោកប្រធានាធិបតី រូបនេះ ព្រមទាំងមនុស្សរាប់សិបនាក់ទៀត ដែលអ៊ីរ៉ង់បានជឿជាក់ថា មានការពាក់ព័ន្ធទៅនឹង ផែនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកមួយ កាលពីប៉ុន្មានខែមុន ដែលបានសម្លាប់ ឧត្តមសេនីយ៍ជាន់ខ្ពស់ របស់អ៊ីរ៉ង់ម្នាក់ នៅទីក្រុងបាដាដ ។

ទោះបីជាយ៉ាងណាក្តី លោកត្រាំ ត្រូវបានគេមើលឃើញថា ដូចមិនមានអ្វីត្រូវព្រួយបារម្ភ ឡើយដើម្បីប្រឈមទៅនឹង គ្រោះថ្នាក់នៃការចាប់ខ្លួននោះ ប៉ុន្តែការចោទប្រកាន់នេះ នឹងធ្វើឲ្យមានភាពកាន់តែតានតឹង ខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយជាពិសេចាប់តាំងពីលោកត្រាំ បានប្រកាសដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ របស់ទីក្រុងតេរ៉ង់ ជាមួយមហាអំណាច ពិភពលោក ដោយឯកតោភាគីនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top