តូក្យូ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តី មជ្ឍមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ នៃក្រសួងសុខាភិបាល (KCDC)ថា អាជ្ញាធរកូរ៉េខាងត្បូងកំពុងរៀបចំ ផែនការដើម្បីដាក់ចេញនូវ វិធានការគម្លាតសង្គម៣កម្រិត នៅក្នុងប្រទេស ដោយសារតែការកើនឡើង នៃចំនួននៃករណីឆ្លងមេរោគកូវីដ-១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ KCDC បានរាយការណ៍ចំនួន ៦២ ករណីឆ្លងនៃមេរោគកូវីដ ដែលនាំឱ្យករណីឆ្លងសរុបដល់ ១២.៧១៥នាក់ ។ មួយថ្ងៃមុននេះមានករណីថ្មីចំនួន ៥១នាក់ ។
ដោយសារតែការកើនឡើង នៃចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃ អាជ្ញាធរត្រៀមនឹងអនុវត្តគម្លាតសង្គម ៣កម្រិត ដែលនីមួយៗដាក់ចេញ នូវការដាក់កម្រិតផ្សេងៗគ្នា។
ដូច្នេះកម្រិតទីមួយត្រូវបាន ណែនាំនៅពេលចំនួន ករណីអាចគ្រប់គ្រងបាន។ ប្រសិនបើចំនួនមេរោគប្រចាំថ្ងៃលើសពី ៥០ សម្រាប់រយៈពេល ១៤ ថ្ងៃជាប់ៗគ្នា ប៉ុន្តែមិនខ្ពស់ជាង ១០០ នោះកំរិតទីពីរនឹងត្រូវបានណែនាំ។ កំរិតទីបីនឹងត្រូវបានអនុវត្តប្រសិនបើ ចំនួននៃការឆ្លងថ្មីប្រចាំថ្ងៃលើសពី ១០០ ៕
ប្រែសម្រួលៈ ណៃ តុលា