បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រកាសលើកឡើងថា ទោះបីជាប្រធានាធីបតីអាមេរិកលោក Trump នឹងចាញ់ឆ្នោតនាខែវិច្ឆិកាខាងមុខ ក៏វានឹងអាចធ្វើឲ្យទំនាក់ទំនង រវាងអាមេរិកនិងអាល្លឺម៉ង់ អាចល្អប្រសើរឡើងវិញ ដោយស្វ័យប្រវត្តិនោះទេ។
Maas បានបន្តទៀតថា គ្រប់គ្នាគិតថាអ្វីៗដែលជា ទំនាក់ទំនងប្រទេសទាំងពីរ នឹងត្រឡប់មកដូចគ្រា ដែលធ្វើការជាមួយនឹង បក្សប្រជាធិបតេយ្យនោះ គឺមិនអាចទៅរួចឡើយ។ លោកបានបញ្ជាក់បែបនេះ ទៅកាន់ភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ German Press Agency (DPA)។
លោកនិយាយទៀតថា ទំនាក់ទំនងនេះមានសារៈសំខាន់ មិនអាចកាត់ថ្លៃបានឡើយ ហើយភាគីទាំងសងខាង ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ដើម្បីធានាដល់អនាគតរៀងខ្លួន ប៉ុន្តែក្រោមការដឹកនាំរបស់លោក Trump បច្ចុប្បន្នទំនាក់ទំនងនេះ មិនអាចបំពេញចិត្តភាគី ទាំងសងខាងបានតទៅទៀតឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី