Covid-19

សិង្ហបុរី គ្រោងដំណើរការ ទីតាំងទេសចរណ៍ចំនួន ១៣កន្លែង ឡើងវិញចាប់ពីខែកក្កដា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានសរសេរថា ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី ដែលហៅកាត់ថា STB បានប្រកាសថា អាជីវកម្មទេសចរណ៍នៅក្នុងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យ បន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ហើយចាប់ផ្តើមពីតំបន់ទេសចរណ៍ចំនួន ១៣ ។

អាជ្ញាធរសិង្ហបុរីបាននិយាយទៀតថា នេះវាគឺជាផ្នែកមួយនៃការចាប់ផ្តើម សកម្មភាពឡើងវិញ នៅដំណាក់កាលទី ២ បន្ទាប់ពីបម្រាមដែលត្រូវបាន ដាក់ដោយរដ្ឋាភិបាលសិង្ហបុរី ចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា ដើម្បីកាត់បន្ថយការរីករាលដាល នៃវិរុសកូវីដ១៩ ។

STB បានស្នើសុំពី ក្រុមប្រតិបត្តិករទេសចរណ៍ ឱ្យដាក់សំណើបើកដំណើរការ ទេសចរណ៍សាជាថ្មីរួមទាំង វិធានការគ្រប់គ្រងសុវត្ថិភាព ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដានៃវិរុសកូវីដ១៩ នៅតាមតំបន់ទាក់ទាញទេសចរណ៍ ទាំងអស់នៅក្នុងប្រទេស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top