ព័ត៌មានអន្តរជាតិ

ប៉ូលិសបាញ់ សម្លាប់ទាហាន លទ្ធផលស្លាប់៤នាក់ នៅហ្វីលីពីន

ម៉ានីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា យោធា និងប៉ូលិសបាននិយាយថា ក្រុមប៉ូលិស បានបាញ់សម្លាប់ទាហានចំនួន៤នាក់ ក្នុងនោះមានយោធា ជាន់ខ្ពស់មួយរូប និងអគ្គបញ្ជាការយោធាម្នាក់ នៅភាគខាងត្បូងហ្វីលីពីន នៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលមាន ការសង្ស័យថា ជាការបាញ់ប្រហារ នៅក្រុង Jolo ខេត្ត Sulu ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ។

សេចក្តីរាយការណ៍បឋមបាននិយាយថា ប៉ូលិសមួយក្រុម បានដើរល្បាត បានបាញ់ទៅលើទាហានចំនួន៤នាក់ នៅលើរថយន្តដឹក សម្ភារៈកីឡាមួយគ្រឿង នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃចន្ទនេះ ហើយប៉ូលិសមួយក្រុម បានឃាត់រថយន្តនោះ នៅពេលមានគ្នា៤នាក់ នៅលើរថយន្តនោះ ដោយធ្វើការណែនាំដល់ពួកគេ ក្នុងនាមជា“សមាជិក របស់កងកម្លាំង ប្រដាប់អាវុធហ្វីលីពីន” ។

ក្រុមប៉ូលិស បានសង្ស័យទៅលើ ទាហានទំាង៤នាក់នោះ “ដោយបានហៅឲ្យឈប់ និងនៅទល់មុខគ្នា” ក្រុមទាហាន បានសំដៅទៅកានស្ថានីយប៉ូលិសមួយកន្លែង “ដើម្បីធ្វើការបញ្ជាក់” ។
ក្រុមទាហានទំាងនោះ បានភៀសខ្លួនចេញពីរថយន្ត និងបានដកកាំភ្លើងសំដៅ ទៅក្រុមប្រតិបត្តិការប៉ូលិស បន្ទាប់ពីត្រូវបានគេឲ្យបញ្ឈប់ដំណើរ ។

ប៉ូលិសបាននិយាយថា ពួកគេបានបាញ់ពួកគេ ក្នុងនាមការពារខ្លួនប៉ុណ្ណោះ ជាលទ្ធផលស្លាប់អស់៤នាក់ ៕

To Top