តូក្យូ៖ រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃអង្គារថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងខែឧសភា ពីមួយខែមុន ដោយសារការថយចុះតម្រូវការ និងការបិទទ្វាររោងចក្រ ចំពេលមានការរីករាលដាល នៃជំងឺរាតត្បាតសកល។
យោងតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្ម បានបង្ហាញថា ទិន្នផលរោងចក្រ បានធ្លាក់ចុះ ៨,៤ ភាគរយពីមួយខែមុន ដោយសន្ទស្សន៍ផលិតកម្ម ត្រូវបានកែតម្រូវតាមរដូវកាល នៅតាមរោងចក្រ និងអណ្តូងរ៉ែមានចំនួន ៧៩,១ ធៀបនឹងមូលដ្ឋាន ១០០ នៃឆ្នាំ២០១៥ ។
ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការធ្លាក់ចុះចុងក្រោយបង្អស់ កើតឡើងដោយផ្អែក លើការធ្លាក់ចុះ ៩,៨ ភាគរយកាលពីខែមេសា។
ទិន្នន័យបឋមរបស់ក្រសួង បានបង្ហាញថា សន្ទស្សន៍នៃការនាំចេញ ឧស្សាហកម្ម បានធ្លាក់ចុះ ៨,៤ ភាគរយដល់ ៧៧,២ ខណៈដែលសន្និធិ បានធ្លាក់ចុះ ២,៥ ភាគរយដល់ ១០៣,៤ ក្នុងរយៈពេល នៃកំណត់ត្រាបែបនេះ៕ ដោយ៖ ឈូក បូរ៉ា

