ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក នឹងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង ពិភាក្សាកិច្ចពិភាក្សា នុយក្លេអ៊ែកូរ៉េខាងជើង ដែលជាប់គាំង

បរទេស៖ មន្ត្រីទទួលបន្ទុកកិច្ចការកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទស្សនកិច្ច ប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ ស្របពេលមានការជំរុញ ឲ្យបន្តដំណើរការឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេសកូរ៉េខាងជើង មុនពេលបោះឆ្នោតសហរដ្ឋអាមេរិក និងបើទោះជាមានសញ្ញាវិវត្តទៅមុខតិចតួចក៏ដោយ។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលបានដឹកនាំកិច្ចចរចាលំដាប់ ការងារជាមួយកូរ៉េខាងជើង នឹងនៅក្នុងចំណោមមន្ត្រីក្រសួងការបរទេសមួយចំនួនផ្សេងទៀត ប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃអង្គារ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Stephen Biegun បានមានប្រសាសន៍ថា វាដល់ពេលដែល ភាគីទាំងពីរជួបគ្នាជាថ្មីម្តងទៀត និងបង្កើតឲ្យមានការវិវត្តទៅមុខឥតឈប់ឈរ ប៉ុន្តែការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា នឹងធ្វើឲ្យការជួបគ្នាដោយផ្ទាល់មានភាពលំបាក នៅមុនពេលការបោះឆ្នោត នាខែវិច្ឆិកាខាងមុខនេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top